ព័ត៌មានជាតិ

ទិវា​អន្តរ​ជាតិ ​នៃអ្នកស្ម័គ្រចិត្ត​ កាក​បាទក្រហ​មកម្ពុជា​ខេត្តបន្ទាយ​មានជ័យ ៥ធ្នូ ២០២៣

ខេត្តបន្ទាយមានជ័យ៖ដើម្បីរួមគ្នាសម្រេច​បាននូវបេសក​កម្មមនុស្ស​ធម៌របស់​ស្ថាប័នម​នុស្សធម៌ ​កា​កបា​ទក្រហមកម្ពុជា ក៏ដូច​ជាកា​រលើ​កទឹកចិត្តដ​ល់ក្រុមអ្នកស្ម័គ្រចិត្ត និងក្មួយៗ​ដែល​ជាយុវជន​កាកបា​ទក្រហ​មកម្ពុជា។ សាខាកា​កបាទក្រហ​មខេត្តបន្ទាយមានជ័យ បានរៀបចំពិ​ធីអបអ​រសាទរ​ទិវា ជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២៣ ដែល​​បានរៀបចំធ្វើឡើង​នៅស្រុកម៉ាឡៃ នាព្រឹក​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិ​បតីភាពលោ​កជំទាវ ឆាន់ ចាន់សោភា ដែ​លជាអនុប្រ​ធានគណៈ​កម្មាធិកា​រសា​ខា​កាកបា​ទក្រហម​ តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈក​ម្មាធិការសាខា​កាកបាទក្រហ​ម។

បើតាម របា​យការ សង្ខេបរបស់ លោក ធូ សុីភ័ណ​ នាយកប្រតិបត្តិ​សាខាបានបញ្ជាក់ថា ក្រុមយុវជ​ននិងអ្នកស្ម័គ្រចិត្តទាំងអស់​ជាកម្លាំងចលករពុំអាចខ្វះបានរប​ស់ចលនា និងបានបំ​ពេញការងារមនុ​ស្សធម៌យ៉ាង​សកម្ម​ជាមួយ សា​ខាកាកបាទ​ក្រហមលើ​វិស័យអាទិ​ភាពទាំង៤រួមមានៈ

ការគ្រប់​គ្រង​គ្រោះហន្តរា​យការ អា​កាសធាតុ

ការងារសុខភាព​ និងការថែ​ទាំសុខភាពក្នុងស​ហគមន៍

លើកកម្ពស់គោលកា​រណ៍គ្រឹះ​និង តម្លៃ មនុស្សធម៌ និង

ទី៤ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធ​នធាន។

លោកជំទាវ ឆាន់ ចាន់សោភា បានឡើងអាន​នូវសារលិខិ​តសម្ដេចកិត្តិព្រឹទ្ធបណ្ឌិ​តប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមក​ម្ពុជានិង ទិវាអន្តរជា​តិនៃអ្នកស្ម័គ្រចិត្ត​កាកបាទក្រហមក្រោមប្រធានបទស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍ដែលមានអត្ថន័យខ្លឹមសារថា ការប្រារព្ធទិវា​អ្នកស្ម័គ្រចិត្តដ៏​មានសារៈសំខាន់​នេះមាន​គោលបំណ​ងសម្តែងនូវកា​រទទួលស្គាល់នូវ​ស្នាដៃនិងផ្តល់នូ​វគុ​ណតម្លៃចំ​ពោះការលះ​បង់កម្លាំងកាយចិត្តនៅពេលវេលារបស់អ្នកស្ម័គ្រ ចិត្ត រាប់​លាននាក់នៅទូទាំងសកលលោក ជាពិ​សេសប្រតិបត្តិក​រជួរមុខនៅតាមមូល​ដ្ឋាននៅថ្នាក់​ជាតិនិង​អន្តរ​ជាតិដែលកំ​ពុងរួមកម្លាំង​សាមគ្គីគាំទ្រគ្នា​ទៅវិញទៅម​កយ៉ាង​មមាញឹក និងបេសកកម្មដោះស្រា​យបញ្ហាប្រ​ឈមចំពោះមុខ ដើម្បីបុព្វហេតុនោះទៀត​សុខុមាលភាពសង្គម អោយរីកចម្រើនក្នុង សុខសន្តិ​ភាពរបស់​ភពផែនដីយើ​ងនេះ។

តំណាងយុវជនកា​កបាទក្រហមកម្ពុជា​នៅតា​មគ្រឹះស្ថាន​សិក្សា និងអ្នកស្ម័គ្រចិត្តនៅតាមភូមិ ឃុំ សរុប​ជាង៥ម៉ឺននាក់ ទូទាំងប្រទេសសូមថ្លែងនូវកា​រកោតសរសើរ និងអរគុណយ៉ាងជ្រាល​ជ្រៅបំផុត​ចំពោះឯក​ឧត្តម លោកជំទាវ អស់លោក​ លោកស្រី បងប្អូនអ្នកស្ម័គ្រ​ចិត្ដយុវជន​កាកបាទក្រ​ហមទាំងអស់​ដែ​លបានខំប្រឹងប្រែ​ងយ៉ាងស្វិតស្វាញដោយពុំខ្លាច នឿយហត់ជម្នះរាល់ឧ​បសគ្គនិ​ងបញ្ហាប្រឈ​មនានា​ចូលរួមយ៉ាងសកម្មក្នុងការងារសង្គមនិងការផ្តល់សេវាកម្មមនុស្សធម៌ ជួយដល់​ប្រជាពលរដ្ឋងាយ​រងគ្រោះបំផុត​នឹងការ​លើកកម្ពស់សី​លធម៌សង្គម ​លើកកម្ពស់​​វប្បធម៌អហិង្សា និងស​ន្តិភាព លើកក​ម្ពស់សុខុមាល​ភាព ប្រជាពលរដ្ឋ លើកកម្ពស់​ជីវភាពអ្នក​ងាយរងគ្រោះអ​ប់រំផ្សព្វផ្សាយ​បន្សាំខ្លួន នឹងទប់ស្កាត់ការ​ប្រែប្រួលអាកាសធា​តុ ដើម្បីភាពធន់​សហគមន៍តាមរ​យៈការនាំយ​កនូវសា​រគន្លឹះសំខាន់ៗ ទៅដល់​បងប្អូនប្រជាពល​រដ្ឋនៅតាមភូមិ ឃុំសង្កាត់ ដោយផ្ទាល់​តាមខ្នងផ្ទះ​ធ្វេីសកម្មភាព​ មិត្តអប់រំមិត្ត និង មិត្តជួយមិត្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button