ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្ត១គ្រឿងបត់ចូលធ្វើឆៀក ត្រូវបានរថយន្តគ្រឿងទៀតបុកធ្លាក់ផ្លូវ បណ្តាលរងរបួសធ្ងន់ស្រាល០៣នាក់ នៅក្នុងស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុស្ស ចំនួន៣នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែបង្កឡើងដោយរថយន្តតាក់ស៊ីប្រភេទកាំម៉ារីឆ្លាមមួយគ្រឿនបាន បើកបោះពួយយ៉ាងលឿនទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងបទចូលទៅឆៀក បណ្តាលឲ្យធ្លាក់ផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិសាលាក្រៅ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តកាំម៉ារីសេរីឆ្នាំ១៩៩៣ ចង្កូតស្តាំដែលពាក់ផ្លាកលេខ បាត់ដំបង 2A-1518 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ខេត្តបន្ទាយមានជ័យ(ឆៀក) បានបត់ឆ្វេងចូលធ្វើឆៀក ក៏ត្រូវរថយន្តកាំម៉ារីឆ្លាមពាក់ផ្លាកលេខ ភ្នំពេញ 2M-1948 រត់តាក់ស៊ីដែលបើកបរបញ្ច្រាសទិសពីលិចទៅកើតក្នុងល្បឿនលឿន បានបុកពេញទំហឹងបណ្តាលរថយន្តប្រភេទកាំម៉ារីឆ្លាម ធ្លាក់ចូលស្រែក្រោមផ្ទៈអ្នកស្រុកបណ្តាលរបួសធ្ងន់ស្រាល៣នាក់ជាបុរស។

ក្រោយពេលកើតហេតុ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានចុះមកពិនិត្យ និងសម្រួលចរាចរណ៍ ហើយវាស់វែងបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបង្កដោយរថយន្តកាំម៉ារីឆ្លាមរត់តាក់ស៊ីដែលបើកបរក្នុងល្បឿនលឿនបានទៅបុករថយន្តកាំម៉ារីចង្កូតស្តាំ ដែលបានបត់ចូលធ្វើឆៀករថយន្ត បណ្តាលខូចខាតរថយន្ត២គ្រឿងយ៉ាងធ្ងន់ធ្ងរ និងរងរបួសចំនួន៣នាក់ជាបុរស។

ក្រោយពេលកម្លាំងជំនាញបានធ្វើការវាស់វែងរួច បានយករថយន្តទាំង២គ្រឿង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីដោះស្រាយតាមច្បាប់ចរាចរណ៍ផ្លូវគោកជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button