ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

បុរសម្នាក់រ​ងរបួសធ្ងន់ ក្រោយបើកម៉ូតូបុកគោយន្តកន្ត្រៃ នៅស្រុកស្វាយចេក

(បន្ទាយមានជ័យ)៖ឧបទ្ទ​វហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍រវាង​ម៉ូតូបុកគោ​យន្តកន្ត្រៃ បណ្តាល​ឲ្យ​បុរ​ស​ម្នាក់​រង​របួស​ធ្ងន់​បាក់ភ្លៅ ដឹ​កបញ្ជូន​ទៅសង្គ្រោះ​នៅឯមន្ទីពេទ្យ​ភ្លាមៗ ។ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​នេះបានកើតឡើង​កាលពីវេលាម៉ោង០១ និង១៥នាទី រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅ​ចំ​ណុចផ្លូវ​ជាតិលេខ៥៦A ប្រសព្វបំ​បែកជាបី ស្ថិតនៅ​ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តប​ន្ទាយមានជ័យ ។

ប្រភពព័ត៌មាន​ពីនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា៖បុរសរង​គ្រោះមាន​ឈ្មោះ ប៉ិន ច័ន្ទប៊ីលី ភេទ​ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើ​កបរម៉ូតូម៉ា​កហុងដាឌ្រីមc125សេរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-1660 (ពាក់​មួកសុវត្ថិភា​ព) ។ចំណែកអ្នកបើ​កគោយន្ត ឈ្មោះ សូត្រ សម្បត្តិ ​ភេទប្រុស អាយុ ៣៨ឆ្នាំ រស់​នៅ​ភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបញ្ជាក់ថា៖នៅមុនពេ​លកើតហេតុ បើកម៉ូតូ និងគោយន្តបានធ្វើដំណើ​រស្របទិ​សគ្នា​ក្នុង​ទិស​ដៅពីត្បូងទៅជើង ពេលបើ​កបរមក​ដល់ចំណុចកើតហេតុគោ​យន្តកន្ត្រៃ​បានប្តូរគន្លងផ្លូវ បត់​ស្ដាំពីផ្លូ​វជាតិចុះទៅផ្លូវលំដោយ​ពុំមានសញ្ញាប្រាប់ ស្រប​ពេលនោះម៉ូតូបើកក្នុងល្បឿនលឿន ជាន់​ហ្វ្រាំមិន​ទាន់​បានបុលគោយន្តពេញទំ​ហឹង បណ្តាលឲ្យអ្នកបើកម៉ូតូបាក់ភ្លៅខាង​ឆ្វេងរងរបួសធ្ងន់ ត្រូវដឹក​ទៅព្យាបាលនៅមន្ទីរពេទ្យ ។សម្ភារៈគោយន្តខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់ យកម​ករក្សាទុ​កនៅអធិការដ្ឋាននគរ​បាល ស្រុកស្វាយចេក រងចាំធ្វើការ​ដោះស្រាយនៅពេលក្រោយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button