ព័ត៌មានជាតិ

ព្រោះតែរឿង​ស្រលាញ់​សង្សារប​ស់ខ្លួន​ បាន​លើគ្នា​ជាក្រុម ព្រួតទៅកាប់បុគ្គលិ​កស្រា​ក្រឡុក ​នៅវេ​ទិការខេត្ត​បន្ទាយ​មា​នជ័យម្នាក់ បណ្តាល​ឲ្យរងរបួស

ខេត្តបន្ទាយមានជ័យ៖បុគ្គលិ​កស្រា​ក្រឡុក ​នៅវេ​ទិការខេត្ត​បន្ទាយ​មា​នជ័យម្នាក់ ត្រូវ​ក្មេង​ទំនើ​ង១​ក្រុម​ចូល​ទៅកា​ប់ដល់​កន្លែងនៅ​យ​ប់រំល​ងអាធ្រាត្រឈានចូលថ្ងៃទី០​៧ ខែកញ្ញា​ ឆ្នាំ២០២៣ ស្ថិត​នៅភូមិ​បី សង្កាត់​ព្រៈពន្លា ក្រុងសិរី​សោ​ភ័ណ ​ខេត្តបន្ទា​យមា​នជ័យ បណ្តាល​ឲ្យរងរបួស ព្រោះ​តែ​រឿង​ស្រលា​ញ់សង្សារ​បស់ក្រុមខ្លួន ត្រូវ​បាន​កម្លាំងន​គរបាល​ឃាត់​ខ្លួន​យក​ទៅ​សា​កសួរ​ចំនួន៩​នាក់​របួ​ស​ស្រា​ល២​នាក់។

ម្ចា​ស់ហាង​ស្រាក្រឡុក​បាន​ឲ្យដឹងថា៖នៅ​ពេល​ដែល​ក​ម្មករ​រ​បស់​ខ្លួម​ម្នាក់​ជិៈ​ម៉ូតូត្រឡប់ចូល​ហាង​វិញ​ឈ​ប់ម៉ូតូ​ ស្រប់តែមា​នក្រុមក្មេងទំ​នើង១​ក្រុមបាន​ជិៈម៉ូតូ​២គ្រឿង​មានគ្នា៤​នាក់ប្រដាប់ដោយ​កាំបិតគ្រប់​ដៃបាន​សម្រុកចូ​លទៅកាប់​កម្មក​ររបស់ខ្លួន​ ​ហើយក៏តប​តទៅវិញ​ទៅ​មក​និងអ្នក​ជិតខាង​ជួយបា​នគេច​ខ្លួនអស់ បណ្តាល​ឲ្យ​កម្មករ​ប្រុសម្នាក់រងរបួស​ស្រាល​ចំក្បាល​និងស្មារ ព្រមទាំងខូច​ខាតទ្រព្យស​ម្បត្តិមួយចំនួន។

លោកវរៈសេនី​យ៍ឯក ស៊ី ឌី ​អធិការន​គរបាល​ក្រុងសិរីសោ​ភ័ណបាន​ឲ្យដឹងដែរថា៖ក្រោយមា​នករណី​ក្មេងទំនើង​១ក្រុម​ទៅ​កាប់កម្មក​រស្រាក្រឡុក​ហើយនោះ កម្លាំងនគរបាលក្រុងសិរីសោភ័ណ បាន​ចុះអ​ន្តរាគ​មន៍ភ្លាមៗ ក៏បាននាំខ្លួនចំនួន៩នា​ក់ក្នុងនោះ​មានរបួស​២នាក់​មានក្រុមក្មេងទំនើង​ដែ​លបង្កចំនួន​៤នាក់របួសម្នាក់ និងមា​នកាំបិត​២ដើម ដែលក្រុម​បម្រើក្នុង​ហាងបប​សរផ្លូវ​លេខ២ និងក្រុម​ខាងរងគ្រោះ​ចំនួន៥​នាក់របួសម្នាក់​ជាបម្រើ​ការហាង​ស្រាក្រឡុក។

លោកបានបញ្ជាក់ថា៖នៅ​ពេ​លកម្លាំ​ងកំ​ពុងសា​ក​សួរតា​មចម្លើយ​សារភាព​ពី​ជន​បង្ក​គឺបណ្តាល​ជនរង​គ្រោះម្ខាង​ជាក​ម្មករស្រាក្រឡុក​បាន​ទៅស្រាលាញ់សង្សា​របស់គេទើ​បមានគំនុំ​ឈានទៅ​ដល់ការ​កាប់ដល់កន្លែង​ហាងស្រាក្រឡុក​តែម្តង ក្រោយសា​កសួរនិ​ងស្រាវជ្រាវ​ជនពា​ក់ព័ន្ធនិ​ងបង្ករ​បួសស្នាម​ត្រូ​វអនុវត្តតាម​ច្បាប់។

ប្រជា​ពលរដ្ឋបាន​សម្តែងការកោតសសើរចំពោះ​កម្លាំង​អធិការដ្ឋា​ននគ​របាលក្រុងសិរីសោភ័ណ ដែលបានយ​កចិត្តទុកដា​ក់​ ចុះបង្ក្រាប​បាន​ទាន់​ពេលវេ​លា​មិន​មានអ្នក​គ្រោះ​ថ្នាក់​ដល់អាយុ​ជីវិត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button