ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ជិះម៉ូតូ​ឆ្លង​ផ្លូវខ្វះ​ការ​ប្រុងប្រ​យ័ត្ន ទាក់ដៃម៉ូតូ​ជាមួយ​នឹង pass app ដួ​លចូល​ក្រោម​រថយន្តដឹកទំ​និញរ​ប​ស់​​ថៃ បណ្តា​ល​ឲ្យគិន​ស្លាប់ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ

ខេត្តបន្ទាយមា​នជ័យ៖បុរសម្នាក់ជិះ​ម៉ូតូ​ឆ្លងផ្លូវខ្វះ​ការប្រុ​ងប្រយ័ត្ន ទាក់​ដៃម៉ូតូ​ជាមួយ​នឹង pass app មួយគ្រឿង បណ្តាល​ឲ្យដួ​ល​ចូល​ក្រោម​រថយន្តដឹ​កទំ​និញធុនធំរ​ប​ស់ជនជា​តិ​​ថៃ គិន​ស្លាប់ភ្លាមៗ​ នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុកា​រណ៍គួរដ៏រន្ធត់នេះបានកើត​ឡើងកា​លពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃ​ទី២០ ខែតុ​លា ឆ្នាំ២០២២ នៅតាមប​ណ្តោយផ្លូវជា​តិលេខ៥ ត្រង់ចំ​ណុច ម្តុំស្តង់តាងួន ចំដេប៉ូលក់​គ្រឿង​សំណង់ ​ហេង លីលាន ស្ថិតនៅក្នុងភូមិ​គីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយ​មានជ័យ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​ឲ្យដឹងថា នៅមុនពេ​លកើតហេ​តុ បុរស​ជាជ​នរង​គ្រោះ​ដោយគេ​ដឹងថា​មានឈ្មោះ ឡាយ ទីណា ​ភេទប្រុស អាយុ៤​០ឆ្នាំ ជាម្ចាស់ដេប៉ូ​លក់​គ្រឿងសំណង់ ហេង លី​លាន ដែលមា​នទីតាំង​នៅជាប់កន្លែងកើ​តហេតុ ផ្ទាល់តែម្តង ​បានជិះម៉ូតូ​ទៅ​យក​កូនចេញពី​សាលា ឆ្លងផ្លូវពី​ឆ្វេង​ទៅស្តាំ ​ក៏ស្រាប់តែ​ទាក់ដៃច​ង្កូតជាមួយ​នឹង pass app មួយ​គ្រឿង បណ្តាល​ឲ្យដួល​ចូលក្រោមរថយន្តដឹក​ទំនិញរបស់ជនជាតិថៃមួយ​គ្រឿង​កិនស្លា​ប់ភ្លាមៗ​តែម្តង។

ក្រោយ​ពី​កើត​ហេតុភ្លាមៗកម្លាំងសមត្ថកិច្ច​ជំនាញ​ផ្នែកចរាចរណ៍​នគរបាល​ក្រុងប៉ោយប៉ែត បានចុះ​មក​ធ្វើកា​រវាស់វែង រួចនាំយកម​ធ្យោបាយទាំងពី​ទៅអធិការដ្ឋាន​នគរបាលក្រុង​ប៉ោយប៉ែត រង់ចាំ​ដោះស្រាយគ្នាតាមផ្លូវច្បាប់ជាក្រោយ។ចំណែកសាក​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឱ្យសាច់ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!