ព័ត៌មានជាតិ

ករណីប្លន់ សម្លាប់ នៅស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន​ជន​សង្ស័យ ២នាក់ យកទៅធ្វើត្រាប់

ខេត្តស្ទឹងត្រែង៖ជនសង្ស័យ ២នាក់ ក្នុងករ​ណីប្លន់ម៉ូតូ​ជ​នរងគ្រោះ ចាប់ដា​ក់ខ្នោះដៃ ហើយ​សម្លាប់ កាល​ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្បែរ​ចំណុ​ចបង្គោលសេវា ០៩៧ ស្ថិតក្នុងភូ​មិរិទ្ធីសែនជ័យ ២ ឃុំ​អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួនបានហើយ និង​បាន​នាំខ្លួនទៅឲ្យធ្វើត្រាប់​កាលពីរសៀល ថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០២២ ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជន​រងគ្រោះមានឈ្មោះ ថេន សុមិត្ត ភេទ​ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ​កោះកី ឃុំកោះស្នៃង ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវ​បាន​ប្រជា​ពល​រដ្ឋប្រទះ​ឃើញស្លាប់​​ដោយ​ដៃជាប់ខ្នោះពាក់អាវដៃវែ​ង ពណ៌ផ្ទៃមេឃ ស្លៀកខោ​ពណ៌បៃតង ខ្សែ​ក្រវា​ត់ពណ៌ខ្មៅ ក្បែរសាក​សព​មា​នស្បែក​ជើងផ្ទាត់មួយគូ។

ចំណែ​កជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ជាតិ សារ៉ូ ភេទប្រុស អាយុ១៨ ឆ្នាំមុខរប​រមិនពិតប្រាកដ និងឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជន​សង្ស័យទាំងពីរនាក់ រស់នៅភូមិរិទ្ធសែនជ័យ ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ។

សាច់​ញាតិបានប្រាប់ថា ជនរងគ្រោះ​ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា កញ្ចាស់ ពណ៌ត្រួយចេក ចេញពី​ផ្ទះ​តាំង​ពីថ្ងៃទី១៦ ខែ​កញ្ញា ពុំបានត្រឡប់ទៅផ្ទះវិញ​នោះទេ ទើបនៅល្ងាចថ្ងៃទី១៨ ត្រូវបានគេ​ប្រទះឃើញ​ស្លាប់ទាំង​ដៃជាប់ខ្នោះនៅចំណុចខាងលើចំណែក​ម៉ូតូកញ្ចា​ស់របស់ជ​នរងគ្រោះ​ក៏បាត់​មិនឃើញ​ដែរ។

ក្រោ​យធ្វើការស៊ើបអង្កេត​ស្រាវជ្រាវរយៈពេល ៨ថ្ងៃ សមត្ថកិច្ចកំណត់បានមុខសញ្ញា រហូតឈាន​ដល់ការ​ចាប់ឃា​ត់ខ្លួន​ជនសង្ស័យ​ ២នាក់ខាងលើ​យកមក​ធ្វើត្រាប់​សកម្មភាពចា​ប់ជនរង​គ្រោះ​ដាក់ខ្នោះ ហើយ​យកដំបងវាយ​ចំកញ្ចឹងក និងក្បាល​បណ្ដា​លឲ្យផុងលលាដ៍ និ​ងបាក់ក។ ក្រោយ​ធ្វើត្រាប់ក្នុង​សកម្មភាពដាក់ខ្នោះ និងយក​ដំបងវាយប្លន់យកម៉ូតូ​ជនរងគ្រោះរួច ជនស​ង្ស័យ ត្រូវបា​នកម្លាំង​សមត្ថកិច្ច បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរបន្ត និង​កសាងសំ​ណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button