ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ម្ចាស់​អាជីវកម្មទឹក​ស្អាត នៅស្រុកសូទ្រនិគម ស្នើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​ថ្នាក់ដឹក​នាំ ជួយ​អន្តរាគ​ម​ និងរកយុ​ត្តិធម៌ ខណៈ​ដែ​ល​មន្ទីរឧ​ស្សា​ហកម្មខេត្តសៀ​មរាប បិតអាជីវកម្ម​របស់​ខ្លួន(មានវីដេអូ)

ខេត្តសៀមរាប៖អាជីវកម្មទឹក​ស្អាត នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ចំនួន២ ដែលមានម្ចាស់​ទី១ ឈ្មោះ អ៊ុង ស៊ីនួន អាយុ ៤៧ឆ្នាំ នៅភូមិក្រសាទុំ ឃុំដំដែក និងទី២ លោកតា ប៉ូ ស៊ីណា អាយុ៧២ឆ្នាំ នៅភូមិ​ដំដែក​សារ ឃុំដំដែ​ក ត្រូវបាន​មន្ទីរឧសហ​កម្ម សហកា​រជាមួយអភិបាលរងខេត្ត បញ្ជា​ឲ្យបិត​អា​ជីវកម្ម ខ​ណៈ​អា​ជីវកម្មទាំង​២ខា​ងលើនេះ​ផលិត​និងជម្រោះដោយ​មាន​ការទទួ​លស្គាល់ និង​ការគាំ​ទ្រ​ពីអាជ្ញា​ធរមូ​លដ្ឋាន​ចាប់ពីថ្នាក់​ភូមិ ដល់ស្រុក តាំង​ពីប្រ​ជាព​លរដ្ឋគ្មាន​ទឹ​កប្រើប្រាស់​​ដោយប្រើ​តែអណ្តូងស្នប់​គិត​មក​ដល់ពេ​លនេះ​ជាង១​០ឆ្នាំមក​ហើយ​នោះ ដោ​យចោទក្រោមរូប​ភាព​ផលិតទឹក​ឆៅ​ឲ្យប្រជា​ពល​រដ្ឋ​ប្រើប្រាស់ និងគ្មានច្បាប់ទម្លាប់ត្រូវ ។តែ​ទោះយ៉ាងនេះក្តីបើ​តាម​លោក អ៊ុង ស៊ីនួន ម្ចាស់អាជី​វកម្មទឹ​ក​ស្អាតបាន​​​​​​​​​​​​​​​​​​​ឲ្យដឹងថា ខ្លួនផលិតទឹកស្អាតនេះគឺចាប់តាំងពី២០០៩ មកម្លេះ ហើយ​ការផលិត​នេះ​មានការទទួ​លស្គាល់​ ដឹង​លឺ​និង​គាំទ្រ​ពីអា​ជ្ញាធ​មូលដ្ឋានពីថ្នាក់ភូ​មិដ​ល់​ស្រុក ព្រមទាំង​មានកា​រចុះ​បញ្ជីពាណិជ្ជកម្ម ប័ណ្ណព​ន្ធប៉ាតង់​ ហើយម្យ៉ាង​វិញទៀត​ក៏​មិ​នដែល​មាន​ប្រជា​ពល​រដ្ឋណា​ម្នាក់មាន​ប​ញ្ហា ដោយសារ​ការប្រើ​ទឹក​នេះ ដូចកា​រ​ចោទប្រកាន់របស់អ្នកដែលទើបនឹ​ងប​ង្កើត​អាជីវ​កម្មថ្មី និងមន្ទីរ​ឧស្សាហ​កម្មខេត្ត នោះឡើយ។

លោក អ៊ុង ស៊ីនួន បានបន្តថា អាជីវកម្មរប​ស់លោកបានចុះ​បញ្ជីពាណិជ្ជកម្ម ប័ណ្ណព​ន្ធប៉ាតង់ រួចរា​ល់តាមច្បាប់​ហើយ ​នៅឡើយតែក្រសួង​ឧស្សាហកម្ម តែលោ​កបាន​ធ្វើសំ​ណើរស្នើ​សុំទៅរដ្ឋ​មន្ត្រីក្រ​សួង និងមន្ទីរ​ឧ​ស្សាហ​កម្មខេត្តហើ​យដែរតែមិនអនុញ្ញា ។លោកបញ្ជាក់ថា ការ​បើកអាជីវកម្មមួយនេះ បើ​សិនខុស​ស្តង់ដាណាមួយ គួរតែក្រសួងនិងមន្ទីរ ចុះ​ធ្វើកា​រណែនាំបង្ហាត់បង្រៀន មិនគួ​រចុះ​មក​បិត​ឆៅៗទាំង​ប្រជាប្រជា​ព​លរដ្ឋកំពុង​ប្រើប្រាស់​និង​គាំទ្របែបនេះនោះទេ ពីព្រោះ​កា​របើក​អាជីវកម្ម​នីមួយៗ​ ពិសេសរូប​លោក​ផ្ទាល់​ត្រូវចំ​ណាយ​ដើម​ទុន​ជាច្រើន ហើយអាជីវកម្មមួយ​នេះ​មិនមែនទើ​ប​តែបើកឯណា បើមានបញ្ហាមិនមែនប្រជាពលរដ្ឋប្រើប្រាស់រហូតមកដល់ពេលនេះជាង​១០ឆ្នាំទៅ​ហើយនោះទេ ។​

លោក អ៊ុង ស៊ីនួន បញ្ជាក់ថា ការចុះមក​បិតអាជីវកម្មរបស់ខ្លួន​នេះ ហាក់បីដូចជាមិនស្មើភាពគ្នា​រវាង​អ្នកបើកអាជីវ​កម្មថ្មី​ និងចាស់ ហើយការចុះមកបិតនោះ​ទៀត​សោធមានមន្ទីរខេត្ត អភិបាលស្រុក និង​កម្លាំង​មត្ថកិច្ច ចូលមកក្នុងផ្ទះរបស់ខ្លួន​ដោយគ្មាន​ដេការ និង​ការជូនដំណឹ​ងអ្វីសោះ ​ដោយ​បញ្ជា​ឲ្យ​បិត​ឆៅៗតែម្តង ខណៈដែលអាជីវកម្មរ​បស់លោក​កំពុងតែ​ដំណើការ​ចែកចា​យជូន​ប្រជាព​លរដ្ឋ​នោះ ។​

ដោយឡែងម្ចាស់អាជីវកម្មទី២ គឺលោកតា ប៉ូ ស៊ីណា អាយុ៧២ឆ្នាំ នៅភូមិ​ដំដែក​សារ ក៏បានបើក​អាជីវកម្មទឹ​កស្អាតនេះ​រយះពេលជាង១០ឆ្នាំ ត្រូវបានបិតដោយមូលហេតុដោយ​មូលហេតុ​ស្រដៀង​ទៅនឹងលោក អ៊ុង ស៊ីនួន ដែលនោះបានលើកឡើងថា ដំបូងឡើយពោលគឺជំនាន់ដែលប្រជាពលរដ្ឋ​ប្រើទឹក​អណ្តូងស្នប់​ លោកតា បានផលិតទឹកស្អាតសម្រាប់តែប្រើ​ប្រាស់ក្នុង​គ្រួសាររបស់​លោកតា​តែប៉ុណ្ណោះ ​ក៏ប៉ុន្តែដោយសារប្រជាពលរដ្ឋឃើញការផលិតទឹកស្អាតរបស់លោកតា ស្អាត ក៏បាន​ស្នើសុំលោកតា​តភ្ជាប់ប្រើប្រាស់​ រហូតដល់មានការគាំទ្រនិងលើកទឹកចិត្ត​ពីអាជ្ញាធរមូលដ្ឋាន​ផង​នោះ ជាហេតុធ្វើ​ឲ្យលោក​តាពង្រី ទុយយោបង្កប់ដីចែកចាយ ស្រះទឹក​ ឧបកណ៍ជម្រោះ ផ្សេងៗ​ជាច្រើន​ដោយចំ​ណាយថវិការជាច្រើនផងដែរ។ម្ចាស់អាជីវកម្មទាំងពីទីតាំងបានលើកឡើស្រ​ដៀងគ្នាថា មន្ទីរឧស្សាហកម្ម បញ្ជា​ឲ្យបិតនេះក្រោយពីមានអ្នកទី៣ ពោ​លគឺម្ចាស់​អាជីវកម្មថ្មី​ ដោយគេដឹងថា ពូកែខាងអែ​បអបជាមួយមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណង​ចង់ផ្តាច់មួយស្រុក​​ឲ្យមាន​តែខ្លួនម្នាក់ឯង​។

ប្រជាពលរដ្ឋបានសម្តែងការហួសចិត្តចំពោះមន្ទីរ និង​អាជ្ញាធរ​ ដែល​ចុះមក​បិតអាជីវកម្មដែ​លបានបំ​រើប្រជាព​លរដ្ឋ​អស់រយះ​ពេល​ជាច្រើនឆ្នាំបែបនេះនោះទេ បើមាន​បញ្ហាគួរតែបិ​តតាំង​ពីចាប់ផ្តើមមក ហើយ​អាជីរកម្មនេះក៏មិនដែលប៉ះពាលដល់ប្រជាពលរដ្ឋ នោះ​ឡើ​យ គ្រាន់តែទឹកចេញ​ខ្សោយ​ម្តង​ម្កាល​នូវរដូវប្រាំងតែប៉ុណ្ណោះ ។ដូច្នេះពួកគាត់ស្នើ​ឲ្យមន្ទីរ និងអាជ្ញា​ធរ អនុញ្ញា​ឲ្យម្ចាស់​អាជីវ​កម្មទាំង​អស់បន្តបើក មិនគួរបិតនោះទេ បើម្ចាស់អាជីវកម្មណាមួ​យធ្វើខុសប​ច្ចេកទេ​សគួតែ​បង្ហាត់បង្រៀនពួ​កគាត់ ដើម្បី​ឲ្យប្រជាពលរដ្ឋមានទឹកប្រើប្រាសស្រួល និងតម្លៃសមរ​ម្យ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ ម្ចាស់អាជីវកម្មទាំងពី ស្នើសុំថ្នា​ក់ដឹកនាំ ជួយអន្តរាគម និង​រកយុត្តិធម៌ ដល់ពួកគាត់ ខណៈម្ចាស់អាជីវកម្មថ្មីបានកាប់បំផ្លាញទុយោទឹកដែលខ្លួន​បានដាក់បង្កប់​​ចូលផ្ទះប្រ​ជាពលរដ្ឋប្រើ​ប្រាស់នោះ ទោះបីរាយការជូនអាជ្ញាធរមូលដ្ឋានក៏មិនមានដំណោះស្រាយ​ឲ្យ។ជុំវិញបញ្ហាខាងលើនេះអង្គភាពយើងមិនអាចសុំការពន្យល់ណាមួយពីមន្ត្រីពាក់ព័ន្ធ ពិសេសមន្ទីរឧ​សហកម្មខេត្តសៀមរាប និងម្ចាស់អាជីវកម្មថ្មីបានទេ​រហូត​មកដល់ពេលនេះ ដោយបានតែម្ខា​ងតែ​ប៉ុណ្ណោះ។ដូច្នេះ​អង្គភាព​យើងរងចាំ​ការបកស្រា​យបំភ្លឺពី​សម៉ីពាក់​ព័ន្ធរាល់ម៉ោ​ងធ្វើការ ៕

ព័ត៌មានលំអិតសូមស្តាប់ប្រសាសន៍និងទស្សនានូវីដេអូរបទសម្ភារវាងអ្នក​សារព័ត៌មាន និង ម្ចាស់អា​ជីវកម្មទាំង​ពីដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

     

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!