ព័ត៌មានជាតិ

សិក្ខាសាលាស្ដីអំពីការយល់ដឹង ពីការធ្វើ​អាជីវកម្ម របស់ស​ភាពាណិជ្ជកម្ម ដើម្បី​កាត់បន្ថយ​បញ្ហាប្រ​ឈមផ្នែក​ផ្លូវច្បាប់

(បន្ទាយមានជ័យ)៖​សភាពាណិជ្ជកម្មក​ម្ពុជា ​សហកា​រជាមួយក្រសួង​ពាណិជ្ជកម្ម នាថ្ងៃទី២៨ ខែមេ​សា ឆ្នាំ២០២២ បើក​សិក្ខា​សាលាស្ដីអំពី​ការយល់ដឹង ពីការធ្វើអាជីវកម្ម របស់ស​​ភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​កាត់បន្ថយ​បញ្ហាប្រឈ​មផ្នែក​ផ្លូវច្បាប់។សិក្ខា​សាលានេះ​បានធ្វើឡើង​នៅសាលា​ខេត្តបន្ទាយ​មានជ័យ ដោ​យមានការ​ចូលរួម​ពីអស់លោក លោ​កស្រី​ជា​អាជីវករ មកពីតា​មបណ្ដាស្រុក ក្រុងទូ​ទាំងខេត្ត ប្រមាណជា៣៥០នាក់។

 

លោក លី សារី អភិបាលរ​ងខេត្តបន្ទាយមានជ័យ បានមានប្រសាស​ន៍ថា សិក្ខាសាលា​នាថ្ងៃនេះ​មានសារៈប្រយោជ​ន៍សំខាន់ណាស់ សម្រាប់អាជី​វករទាំងអស់លើបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ក្នុង​នោះក៏បានផ្ដោត​លើច្បាប់ចំនួន៤ ម​កធ្វើ​បទបង្ហាញរួមមានៈ ច្បាប់ស្ដីពី​ការគ្រប់គ្រ​ងគុណភាព សុវត្ថិ​ភាព លើ​ផលិតផល ទំនិញនិ​ងសេវា ,ច្បាប់ស្ដីពី​កិច្ចការពារអ្នក​ប្រើប្រាស់ គាំទ្រនិង​លើកកម្ពស់​ដល់ធុ​រកិច្ច ,ច្បាប់ស្ដីពីកា​រប្រកួតប្រជែង និងច្បាប់ស្ដីពី​វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិ​ការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រាល់ច្បាប់ទាំ​ងអស់ដែ​លក្រុមហ៊ុន​ធំតូចឬអាជីវកម្មផ្សេងៗ ត្រូវ​តែមានច្បាប់និងឆ្លងកាត់ក្រសួងពាណិជ្ជកម្ម ដូចជា ការចុះ​បញ្ជី​គម្រោងវិនិយោគ ពង្រឹង​យន្តការច្រកចេញចូលតែមួយ ការចេញលិខិ​តបញ្ជាក់អំពី​ឋានៈជាវិនិ​យោគ នីតិវិធីពិ​សេសសម្រាប់ការស្នើសុំប័ណ្ណការងារនិងសៀវភៅការងារ ពង្រឹងយន្តកា​រតាមឋានៈ​និងត្រួតពិ​និត្យ ធ្វើអធិការកិច្ចរួមគ្នាតែ​មួយ។

 

ឯកឧត្តម ម៉ៅ ថូរ៉ា បន្តថា ច្បាប់នេះ​មានគោលបំណងធានាឲ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូ​លរួ​មលើកកម្ពស់​ការប្រកួតប្រជែង ដោយសុចរិត ដោយផ្អែក​លើកម្មវត្ថុ២ គឺ

ការពារអ្នកប្រើប្រាស់ពីអំ​ពើមិនសុចរិតក្នុងធុរកិច្ច និងការអនុវត្តមិនសុចរិត​ដែលធ្វើដោយ​បុគ្គលធ្វើធុរកិច្ច។

-​លើកកម្ពស់ការប្រកួតប្រជែង​ដោយសុចរិតបុគ្គលទាំងឡា​យដែលធ្វើធុរកិច្ចត្រូវប្រាកដថា ធ្វើការ​ប្រកួតប្រជែងគ្នាដោ​យឈរលើមូ​លដ្ឋានតម្លៃទាប គុណភា​ពល្អនិងសេវាល្អក្នុងរយៈពេលយូរអង្វែង ដោយផ្អែក​លើគោលការណ៍និរន្តរភាពផ្នែកសេដ្ឋកិច្ច និងដោយមិនបំ​ពានលើការ​ប្រើប្រាស់អំណា​ចឬជំហរឯកាធិភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button