ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះ​ពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ អាគារ នាយទាហាន ចំណុះទីបញ្ជាការកងពល

ខេត្តបន្ទាយមានជ័យ៖ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ចាការក​ងព​លតូចថ្មើ​រជេីងលេខ៥១ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារ នាយទាហាន ចំ​នួន ១ខ្នងដែលមាន ទំហំ ៨មx៣២ម កម្ពស់១ជាន់ ជាអំណោយ​ដ៏ថ្លៃថ្លារប​ស់សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនកងពលតូចថ្មើ​រជើងលេខ៥១ តាមរយៈ ឯកឧត្តម មេបញ្ជាការ​កង​ទ័ពជើង​គោកផ្ទាល់ ។

សូមបញ្ជាក់ថា អាគារខាង​លើត្រូវបានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិ​លាបើកកា​រដ្ឋាន​សាងស​ង់នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ កន្លងមករហូ​តមកដល់ពេលនេះអគារកសាងបាន ៩០%

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button