ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ស្លាប់០២នាក់ របួសស្រាល០២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ នៅស្រុក​ព្រះនេ​ត្រព្រះ

ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុស្ស ២នាក់បានស្លាប់ និង​ ២នាក់​ផ្សេងទៀត​រងរបួ​ស​ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកៀរ​ប៉ះជាមួយម៉ូតូ កាលពី​វេលា​ម៉ោង​១០​និង​៣០នាទីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់​ចំណុចចន្លោះ​បង្គោលគីឡូម៉ែ​ត្រលេខ ៣៨១៣៨២(ខាង​លិចផ្លូវបំបែក​យាយរវៃសូត្រ​ចម្ងាយ៣៥ម៉ែត្រ) ស្ថិតនៅ​ភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេ​ត្រព្រះ បានឲ្យដឹងថា៖ មុនដំបូងមា​នម៉ូតូ​០១គ្រឿង​ម៉ាកហុងដាឌ្រីមC125ពណ៏ខ្មៅសេរីឆ្នាំ2011ពាក់ស្លាកលេខ សៀមរាប-1L-3453 បើ​កបរដោយ​ឈ្មោះសែម សំអឿន ភេទប្រុស អាយុ ៥២ឆ្នាំ នៅភូមិកស្សិនត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បានបើកបរ​ក្នុងទិសដៅពីខាងលិច​ទៅទិសខា​ងកើត លុះ​ដល់ចំណុ​ចកើតហេតុ​ខាងលើ ក៏ស្រាប់តែ​មានម៉ូតូមួយគ្រឿង​មាកហុងដាC125 ពណ៍ខ្មៅសេរីឆ្នាំ2020ពាក់ស្លាកលេខ បមានជ័យជ-1X-9325 បើកបរដោ​យឈ្មោះយឺន សុខាត់ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិអន្លង់សារ ឃុំភ្នំ​លៀប ស្រុកព្រះនេត្រ​ព្រះ បន្ទាយមានជ័យ បានបើក​បរពីទិសខាង​លិចទៅ​ទិសខាងកើ​តស្របគ្នា ទើ​បបណ្តាល​​ឲ្យគៀរគ្នាតែម្តង ។

លោកអធិការ បានបញ្ជាក់ថា៖ករណីគ្រោះថ្នាក់​ចរាចរណ៍នេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះយឺន សុខាត់ និងអ្នករូម​ដំណើរឈ្មោះហន់ សុឃឿត ភេ​ទស្រី អាយុ ១៤ឆ្នាំ នៅភូមិជាមួយគ្នា អ្នកជិះខា​ងក្រោយ​(មានពា​ក់មួកសុវត្ថិភាព)ស្លាប់នៅនឹ​ងកន្លែង និងអ្នករួម​ដំណើរ០​១នាក់​ទៀត​អ្នកជិះ​កណ្តា​ល ឈ្មោះវិន សុខេង ភេទស្រី អាយុ ១៤ឆ្នាំ នៅភូមិជាមួយគ្នា (មានពាក់មួកសុវត្ថិភាព) រងរ​បួលស្រាល ។​ចំណែកអ្នកបើកបរម៉ូតូម្ខាងទៀត​ឈ្មោះ សែម សំអឿន (ពាក់មួកសុវត្ថិភាព) រងបួស​ស្រាល ។ មូលហេតុ​នៃការគ្រោះថ្នាក់៖ អ្នកបើកបម៉ូតូពាក់ស្លាកលេ​ខបមានជ័យ1-X-9325មាន​ល្បឿនលឿន​គ្មានការប្រុងប្រយត្ន័ ។ក្រោយពីកម្លាំងន​គរបា​លជំនាញធ្វើកា​រវាស់វែងរួច ម៉ូតូ​ទាំ​ង០២​គ្រឿង​ខូច​ខាតស្រាល ​ ត្រូវបានយ​កមក​រក្សាទុកនៅ​អធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ដោយឡែក​សពជនរងគ្រោះ​ទាំង០២នាក់ ប្រគល់ជូនក្រុម​គ្រួសារចាត់​ចែងធ្វើបុណ្យតាមប្រពៃណី ៕

   

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!