ព័ត៌មានជាតិ

កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ សម្តែងក្បាច់គុនកងយោធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋទស្សនា

(បន្ទាយមានជ័យ):លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានចាត់តាំងកម្លាំងអន្តរាគមន៍ សម្តែងក្បាច់គុនកងយោធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋទស្សនា នៅតំបន់រម្មណីដ្ឋានប្រសាទបន្ទាយឆ្មារ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

សូមបញ្ជាក់ថា ការសម្តែងបង្ហាញក្បាច់គុន របស់កងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមចំណែកលើកស្ទួយ ថែរក្សា សម្បតិ្តវប្បធ៌មជាតិ ជាមរតកដូនតាបុព្វបុរសខ្មែរ ដែលធ្លាប់ប្រើប្រាស់ក្បាច់គុន ក្នុងបុព្វហេតុការពារជាតិមាតុភូមិតាំងពីរាប់ពាន់ឆ្នាំមកម្លេះ។

ក្បាច់គុន កងយោធពលខេរមភូមិន្ទ គឺត្រូវបានបូកបញ្ជូលគ្នា រវាង ក្បាច់គុន ល្បុក្កតោ ,យុទ្ធក្រមខម និងគុនខ្មែរ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក បានផ្តួចផ្តើមចងក្រង ដាក់បញ្ជូល កីឡាក្បាច់គុន ចូលក្នុងវិស័យកងទ័ពសំដៅលើកកំពស់ សមត្ថភាព កាយសម្បទាយោធិន និងចូលរួមផ្សព្វផ្សាយ កីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស៊ីហ្គាម២០២៣  នៅព្រះរាជាណាចក្រកម្ពុជា។

គួរកត់សំគាល់ថា ក្រោយពីប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ដោយវិបត្តិជំងឺឆ្លងកូវីដ១៩ និងផ្អាករៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរយះ២ឆ្នាំកន្លងមក ឆ្នាំនេះប្រជាពលរដ្ឋបានសប្បាយរីករាយ ធ្វើដំណើរកំសាន្ត ប្រកបដោយ ស្នាមញញឹម ក្រោមម្លប់សន្តិភាព និងនយោបាយឈ្នះឈ្នះ ដែលជាមរតក មិនអាចកាត់ថ្លៃបាន របស់ម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ស្ថិតនៅក្នុងបរិការណ៍នេះដែរ កងកម្លាំងទាំងអស់ និងប្រជាពលរដ្ឋ បាចូលរួមនុវត្តវិធានការបង្ការ ការពារ តាមវិធានការក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ បានជាប់ជាប្រចាំ ដេីម្បីបង្កាជំងឺកូវីដ-១៩ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button